ក្ដារចុចសិប្បនិម្មិតភាសាខ្មែរ លើប្រព័ន្ធគ្រប់គ្រងមាតិកាជុំឡា
សូមមើលគំរូ៖ http://vogel.km-kh.com/km/search

លោកអ្នកពិតជាធ្លាប់ឃើញក្ដារចុចខ្មែរយូនីកូដនៅលើគេហទំព័ររបស់ក្រុមហ៊ុនហ្គូហ្គល ៖ google.com.kh

ប៉ុន្តែក្ដារចុចភាសាខ្មែររបស់ ហ្គូហ្គល នេះអ្នកទំនងជាពុំអាចប្រើបានទេ ប្រសិនបើកុំព្យូទ័រអ្នកទស្សនាពុំមានពុម្ពអក្សរខ្មែរយូនីកូដដំឡើងជាមុន ។
ខាងក្រោមសូមបង្វែរចំណាប់អារម្មណ៍របស់លោកអ្នកទៅរកប្លង់ក្ដារចុចភាសាខ្មែរខាងដើមវិញ ។
ក្ដារចុចសិប្បនិម្មិតនេះបង្ហាញខ្លួនជារាងក្ដារចុចតូច ពេលចុចលើក្ដារនេះ វានឹងបង្ហាញនូវរូបរាងក្ដារចុចទាំងស្រុង ហើយអាចឱ្យអ្នកជ្រើសប្រភេទក្ដារចុចពីបញ្ជីធ្លាក់ចុះ ។
ក្ដារចុចនេះបានដំណើរការដោយផ្អែកលើ JavaScript ដែលបានអភិវឌ្ឍន៍ដោយលោក GreyWyvern ជនជាតិកាណាដា ទទួលយក ព័ត៌មានបន្ថែមសូមអាន ។
ក្ដារចុចនេះត្រូវបានបន្ថែមគ្រឿងឱ្យក្លាយជា ម៉ូឌុលរបស់ជុំឡា ដោយ Martin Podolak ហើយអាចទាញយកបានពី៖ http://podolak.net/en/webdesign/multilingual-virtual-keyboard-for-joomla ។
ប្លង់ក្ដារចុចជាភាសាខ្មែរ
ប្លង់ក្ដារចុចខាងលើមានប្រមាណជា ៤៨ ប្រភេទ ប៉ុន្តែមកដល់ពេលសរសេរអត្ថបទនេះនៅពុំទាន់មានប្លង់ក្ដារចុចសម្រាប់ ភាសាខ្មែរនៅឡើយ ហេតុដូច្នេះ លោក ហេង សុវណ្ណ ក៏បានបង្កើតប្លង់ក្ដារចុចនេះឡើង ដោយយកលំនាំតាមប្លង់ក្ដារចុចរបស់ NiDa ។
លោក សុវណ្ណ បានបង្ហើបឱ្យដឹងថាប្លង់ក្ដារចុចភាសាខ្មែរនេះមានលក្ខណៈពិសេសដូចជា៖
- អាចវាយបញ្ចូលខ្មែរយូនីកូដបាននៅត្រង់វាលបញ្ចូល (Input Field) ដោយពុំចាំបាច់មានប្លង់ក្ដារចុចខ្មែរយូនីកូដនៅលើកុំព្យូទ័ររបស់អ្នកទស្សនា
- អាចប្រើប្លង់ក្ដារចុចបានដោយពុំចាំបាច់ដំឡើងពុម្ពអក្សរខ្មែរយូនីកូដជាមុន (ប៉ុន្តែបើចង់ប្រើប្លង់ភាសា Burmese ទំនងជាត្រូវមានពុម្ពអក្សរនោះជាមុនសិន)
- បង្កប់ពុម្ពអក្សរ Hanuman Google Font API លើប្លង់ក្ដារចុចភាសាខ្មែរ
ហេតុអ្វីបានជា ប្លង់ក្ដារចុចភាសាខ្មែរនេះពុំទាន់ដាក់ចែកចាយ?
ពីព្រោះ វាស្ថិតក្នុងដំណាក់កាលស្លាកល្បងនៅឡើយ ហើយត្រូវការជួយជ្រោមជ្រែងសាកល្បងពីអស់លោកអ្នក សូមអញ្ជើញសាកល្បង ហើយផ្តល់មតិយោបល់នៅផ្នែកខាងក្រោមនៃទំព័រនេះ ទៅតាមប្រភេទភាសានៃទំព័រ (ខ្មែរ ឬ អង់គ្លេស) ។
បញ្ហារកឃើញនឹងកំពុងដោះស្រាយ
ពុំទាន់អាចប្រើគ្រាប់ចុច គម្លាតពុំអាចបំបែកបាន (NBSP) Left Alt + Space នៅឡើយ ។
នៅថ្ងៃខាងមុខបើពេលវាលាអំណោយផល លោកសុវណ្ណ នឹង បង្កើតជា កម្មវិធីជំនួយដើម្បីឱ្យប្លង់ក្តារចុចខ្មែរនេះ អាចប្រើជាមួយ កម្មវិធីនិពន្ធផ្សេងៗ ដូចជា TinyMCE, JCE, JCK ក្នុង Joomla ។
ជូនពររីករាយថ្ងៃបិណ្ឌភ្ជុំ!
Last Updated on Friday, 08 October 2010 22:13










