Joomla!® 1.6 ប្រកាសចេញផ្សាយ (សេចក្ដីប្រកាសនៅគេហទំព័រ Joomla.org )
ឥឡូវ Joomla! ® 1.6 អាចទាញយកភ្លាមៗបាន ។ កំណែJoomlaថ្មីនេះគឺមានបញ្ចូលអនុភាពខ្លាំងជាងមុន ងាយគ្រប់គ្រងជាងមុន និងជម្រើសច្រើនដែលពុំធ្លាប់ពីមុនមក ។ កម្មវិធីជាច្រើនបានកសាងពីគ្រឹះឡើងវិញ ការចេញផ្សាយកំណែ Joomla ចុងក្រោយនេះនឹងធ្វើឱ្យរីករាយខ្លាំងចំពោះអ្នកបង្កើតតំបន់បណ្ដាញធម្មតាក្នុងពេលជួយដល់សហគ្រាសអាជីវកម្មខ្នាតតូច និងមធ្យមទាំងឡាយឱ្យទទួលបានជោគជ័យក្នុងការជួយបង្កើតនូវស្ថានបណ្ដាញ អន្តបណ្ដាញក្នុង និងកម្មវិធីផ្សេងៗទៀតសម្រាប់ទីផ្សាររៀងខ្លួនរបស់ពួកគេ ។ ការបង្កើតអនុភាពតាមរយៈភាពងាយស្រួលនោះ Joomla ធានានូវឋានៈរបស់ខ្លួនក្នុងនាមជាប្រព័ន្ធគ្រប់គ្រងមាតិកាក៏មានប្រជាប្រិយភាព។
Joomla 1.6 បាននាំមកនូវលក្ខណៈថ្មីដល់អ្នកប្រើប្រាស់ចុងក្រោយ និងអ្នកគ្រប់គ្រងតំបន់បណ្ដាញរួមមាន៖
- ការគ្រប់គ្រងសិទ្ធដំណើរការប្រសើរជាងមុនសម្រាប់ទស្សនា និងកែសម្រួលមាតិកាដែលអាចកំណត់រចនាសម្ព័ន្ធបានចំពោះក្រុមអ្នកប្រើ និងកម្រិតទស្សនា ។
- រចនាសម្ព័ន្ធជំពូកកំណត់ដោយអ្នកប្រើប្រាស់ ពីជំពូកតែមួយកម្រិតធម្មតាទៅជំពូកច្រើនកម្រិតស្មុគស្មាញជាច្រើន ។
- ការធ្វើឱ្យប្រសើរឡើងនូវការដំឡើងអនុញ្ញាតឱ្យមានការដំឡើងផ្នែកបន្ថែមជាច្រើនស្ថិតក្នុងកញ្ចប់តែមួយ អាចបន្ទាន់សម័យបានដោយគ្រាន់តែចុចមួយឆ្នុច ។
- ពង្រីកការគាំទ្រភាសាសម្រាប់ផ្ដល់ភាពងាយស្រួលបង្កើតតំបន់បណ្ដាញពហុភាសា ។
- ពេលវេលាចាប់ផ្ដើមនិងបញ្ចប់ការចេញផ្សាយសម្រាប់ម៉ូឌុលដែលផ្ដល់ការគ្រប់គ្រងច្រើនលើសពីកន្លែងដែលវាត្រូវបង្ហាញ ។
- ពុម្ព និងសញ្ញាសម្គាល់សព្ទន័យថ្មី ដើម្បីងាយស្រួលមើល ក៏ដូចជាផ្ដល់ភាពងាយដល់ម៉ាស៊ីនស្វែងរក ។
- ការគ្រប់គ្រងច្នៃប្រឌិតជាងតាមរយៈរចនាប័ទ្មពុម្ព ។
- ការបន្ថែមលក្ខណៈពិសេសរាប់រយ ធ្វើឱ្យមានប្រសិទ្ធភាពផ្នែកលំហូរការងារ និងផលិតភាព។
ជាមួយ Joomla 1.6 អ្នកអភិវឌ្ឍន៍នឹងស្ថាបនាផ្នែកបន្ថែមកាន់តែរហ័សតាមរយៈទ្រង់ទ្រាយនៃការរចនា ដាក់ពង្រាយនិងបន្ទាន់សម័យ ។ API កម្រិតខ្ពស់ដ៏សំបូរបែបនឹងផ្ដល់ឧកាសថ្មីដើម្បីរួមបញ្ចូល ប្រកួតប្រជែង និងពង្រីកចូលទៅក្នុងទីផ្សារដែលមានស្រាប់និងទីផ្សារថ្មី ។
ការធ្វើឱ្យប្រសើរឡើងនូវរចនាប័ទ្មផ្ដល់ការគ្រប់គ្រង និងភាពបត់បែនបន្ថែមដល់អ្នករចនាក្រាហ្វិកក្នុងការបង្កើតនូវប្រសិទ្ធភាពល្អឥតខ្ចោះសម្រាប់គេហទំព័រនិងអ្នកទស្សនា ។ ឥឡូវអ្នករចនាអាចសរសេរជាន់ស្ទើរគ្រប់ទិន្នផលពីផ្នែកអ្នកគ្រប់គ្រង Joomla ដែលកំពុងតែផ្ដល់ឧកាសថ្មីយ៉ាងត្រចះត្រចង់សម្រាប់តំបន់មុខងារ ចូលដំណើរការបាន ឬក៏តំបន់អ្នកគ្រប់គ្រង់ចល័តងាយស្រួលប្រើ ។ ពុម្ពអ្នកគ្រប់គ្រងនីមួយៗអាចចាត់តាំងឱ្យអ្នកប្រើប្រាស់ផ្សេងគ្នាដែលអនុញ្ញាតឱ្យប្រធានបណ្ដាញដោះស្រាយតាមតម្រូវការជាក់ស្ដែង ។
ដើម្បីសិក្សាបន្ថែម ឬ ចាប់ផ្ដើមបង្កើតនូវគេហទំព័រ Joomla 1.6 ផ្ទាល់ខ្លួនរបស់អ្នក សូមចូលទស្សនា joomla.org/16 ហើយទាញយកប្រព័ន្ធការគ្រប់គ្រងមាតិកាបើកចំហឥតគិតថ្លៃដែលមានប្រជាប្រិយភាពបំផុតនៅលើលោក ។
ពួកយើងសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយគម្រោង Joomla ទាំងអស់គ្នាក្នុងការប្រារព្ធពិធីទទួលស្វាគមន៍នូវការមកដល់របស់ Joomla 1.6 ។ ពិសេសជាងនេះទៅទៀត សូមអបអរសាទរចំពោះការចូលរួមរបស់អ្នកស្ម័គ្រចិត្តរាប់រាយអ្នកដែលបានខំប្រឹងជួយយ៉ាងធំធេងក្នុងការបញ្ចប់នូវកំណែចេញផ្សាយចុងក្រោយនេះ ។
កែចុងក្រោយនៅ ថ្ងៃព្រហស្បតិ៍ ទី09 សីហា ឆ្នាំ2012 ម៉ោង17:51















